ការចែករំលែកជាគុណធម៌របស់អ្នកចេះដឹង។រក្សាសិទ្ធិគ្រប់យ៉ាង។
២. សេវាកម្ម
ក្រោមប្រព័ន្ធសេដ្ឋកិច្ចមូលធន បែបទីផ្សារសេរី សហគ្រាសក្រុមហ៊ុនពាណិជ្ជកម្មបានដើរតួរយ៉ាងសំខាន់ក្នុងលំហូរចង្វាក់ផលិតកម្ម។ ក្នុងប្រព័ន្ធនេះ សហគ្រាសពាណិជ្ជកម្មរមែងនឹងមានការប្រឈមទាំងក្នុង និងក្រៅ ពិសេស ការប្រកួតប្រជែងទីផ្សារ។ ជាដំណោះស្រាយ អ្នកដឹកនាំដែលឈ្លាសឆ្លាតរមែងចាត់ចែងដើមទុនដោយប្រយ័ត្នប្រយែង បន្ថយហានិភ័យបំណុល កសាងមូលធនមនុស្ស បច្ចុប្បន្នកម្មជំនាញ និងមានដៃគូសហការដែលទុកចិត្តបាន ដើម្បីដើរជាជំហានតូចៗរង់ចាំឪកាសល្អមកដល់។
ក្នុងលំហូរនេះ យើងមានសេវាកម្មច្បាប់ផ្តល់ជូនពាក់ព័ន្ធ៖ វិស័យធនាគារ និងអចលវត្ថុ , ការរៀបចំ ការចរចារ និងកិច្ចព្រមព្រៀង , វិស័យពាណិជ្ជកម្ម មានការរៀបចំចុះបញ្ជីការ ស្នើសុំអាជ្ញាបណ្ណ និង ការជម្រះបញ្ជីអសធនភាព , និង ចូលរួមនីតិវិធីតុលាការ លើ វិវាទការងារ វិវាទពាណិជ្ជកម្ម វិវាទរដ្ឋប្បវេណី និងវិវាទព្រហ្មទណ្ឌ។
៣. អំពីយើង
-
(ក). គោលការណ៍សុចរិត និងស្មោះត្រង់
ភាពស្មោះត្រង់មានតម្លៃណាស់ ដ្បិត សូម្បីតែក្នុងចង្កោមនៃជនពាល ក៏គង់ទាមទារឲមានភាពស្មោះត្រង់រវាងគ្នា និងគ្នា ដោយហេតុនេះ ទើបយើងបានប្រកាន់ភ្ជាប់នូវតម្លៃនៃភាពស្មោះត្រង់ចំពោះរាល់អតិថិជនរបស់យើង។
-
(ខ). គោលការណ៍រក្សាការសំងាត់នៃវិជ្ជាជីវៈ
ព្រោះថា ការសំងាត់មានផ្ទុកនូវព័ត៌មានជាសេចក្តីថ្លៃថ្នូររបស់អតិថិជន ដូច្នេះ យើងនឹងរក្សាការសំងាត់គ្រប់យ៉ាង ជាការផ្តល់នូវក្តីគោរពទៅកាន់អតិថិជនដែលស្មើនឹងការឲតម្លៃខ្លួនឯង។
-
(គ). គោលការណ៍តម្លៃតាវការលិក
ច្បាស់ថា អតិថិជនផ្តល់សោហ៊ុយ យើងផ្តល់សេវាកម្មស្របច្បាប់ ព្រោះនេះជាតម្លៃតបស្នងទៅវិញទៅមក ឲតែកិច្ចការនោះស្របច្បាប់ និងស្របនឹងគុណធម៌។
ជំនាញអនុវត្តន៍
ប្រឹក្សាច្បាប់ រៀបចំការចចារ និងកិច្ចព្រមព្រៀង
រៀបចំបែបបទចុះបញ្ជីពាណិជ្ជកម្ម និងការជម្រះបញ្ជី
វិស័យធនាគារ និងអចលនវត្ថុ
ចូលរួមនីតិវិធីបណ្តឹងតាមផ្លូវតុលាការ
អំពីយើង
គោលការណ៍ និងគោលជំហរ
បទបញ្ជាផ្ទៃក្នុង និងបទដ្ឋានស្តង់ដារការងារ
នីតិសម្បទា និងគុណវុឌ្ឈិការងារ
អាសយដ្ឋាន និងលេខទំនាក់ទំនង